Remark:

ជម្រកបេះដូង សូមស្វាគមន៍ លោកអ្នកដែលបានមកដល់ទីនេះ សូមរីករាយកំសាន្តជាមួយ មតិការ ជាច្រើន របស់ ជម្រកបេះដូង...ជម្រកបេះដូង សង្ឃឹមថា លោកអ្នកប្រាកដជា រីករាយ ជាមួយនឹងមាតិការ ទាំងនោះ ហើយក៍សង្ឃឹមថា វាផ្តល់នូវ អត្ថប្រយោជន៍ ជូនដល់លោកអ្នកផងដែរ។ មានចម្ងល់ ឬ ដំបូន្មាន ដល់ ជម្រកបេះដូង សូម ដាក់ជាមត្តិ ក្នុងទំពរ័នេះ ហើយជម្រកបេះដូង ពិតជា ព្យាយាម កែរតម្រូវ និង ទទួលយកនូវ ដំបូន្មាន ពីសំណាក់ លោកអ្នកជាក់ជាមិនខាន។ សូមអរគុណ...

Thursday, 22 October 2015

HandWritten

មនុស្សគ្រប់រូប​តែងតែ​មានក្តីសុបិន្ត​អំពីជីវិតស្នេហា​របស់ពួកគេ ហើយ​ពួកគេតែងតែ​ចង់ដឹង​ពីមនុស្ស​ដែលខ្លួន​ស្រឡាញ់ឲ្យ​បានច្រើន មុននឹង​សម្រេចចិត្តរួមរស់​ជាមួយគ្នា។ សំណាង​ល្អ អ្នកមិនចាំបាច់​ត្រូវទៅរកគ្រូមើល​បាតដៃ ដើម្បី​ទាយពីរឿងស្នេហា​​របស់អ្នក​ទៀត​​ឡើយ។ អ្នកអាចមើលខ្សែបាតដៃ​របស់អ្នក​ដោយខ្លួនឯង ដោយគ្រាន់​តែមើល​ខ្សែបាតដៃទី ១ក្រោម​ម្រាមដៃ​របស់អ្នក។

ខ្សែនេះ​គេហៅថា ខ្សែជីវិតស្នេហា ហើយវាអាចបង្ហាញប្រាប់ច្រើនអំពីជីវិតស្នេហា​របស់អ្នក។ ខាងក្រោមនេះ​នឹងបង្ហាញពីជីវិតស្នេហា​របស់អ្នកតាម​រយៈមើល​ខ្សែបាតដៃ៖



ប្រភេទខ្សែបាត​ដៃទាំង ៣ផ្សេងៗគ្នា

១. កម្ពស់​ដូចគ្នា
ជាមនុស្ស​សុភាពរាបសារ, មាន​សន្តានចិត្តល្អ, មានចំណេះ​ដឹងជ្រៅជ្រះ, មិនចូលចិត្តអ្វីៗ​កើតឡើង​ភ្លាមៗ, រៀបការ​ជាមួយនឹង​មនុស្សម្នាក់​ដែលគ្រប់គ្នា​យល់ព្រម និង​ឯកភាព។
នេះ​មានន័យថា គ្រួសារ​របស់អ្នកនឹង​ពេញចិត្ត ហើយ​ទទួលស្គាល់​ស្វាមី ឬភរិយា​ដែលអ្នកបាន​ជ្រើសរើស។

២. ដៃស្តាំ​ខ្ពស់ជាង​ដៃឆ្វេង
ជាមនុស្ស​ដែលចាស់ៗ​ចូលចិត្ត​ច្រើន បានរៀបការ​ជាមួយនឹងមនុស្សម្នាក់​ដែលមាន​អាយុច្រើន​ជាងខ្លួន។

សម្លឹងមើលឃើញ​តែ​ពិភព​នេះពិតជាល្អ, មិនខ្វល់​ពីអ្វីដែលអ្នក​ដទៃគិត​ឡើយ។ នេះមានន័យថា អ្នកមិនចូលចិត្ត​ភាពទាន់សម័យ​របស់សង្គម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្នកនឹង​ធ្វើអ្វីដែល​អ្នកចង់ធ្វើ​តែម្យ៉ាងគត់។

៣. ដៃឆ្វេងខ្ពស់​ជាងដៃស្តាំ
ជាមនុស្ស​ឆាប់ខឹង, ចូលចិត្តប្រណាំង​ប្រជែង, មានចំណង់​តណ្ហាស្នេហា​ខ្ពស់។ រៀបការ​ជាមួយនឹង​សិស្ស ឬជនបរទេស។ ជាធម្មតា បើប្រុសជាបុរស​សង្ហារ ហើយបើ​ស្រីគឺជាស្អាត។ នេះមានន័យថា អ្នកជាមនុស្ស​ក្លាហាន និងចូលចិត្ត​ប្រកួតប្រជែង ហើយ​តែងតែរកឃើញ​វិធីប្លែកៗ​ពីគេ៕

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...