នេះគឺជាវិធីសាស្ត្រមួយដើម្បីធ្វើការកែលំអក្នុងការថែរក្សាភ្នែក ដែលវេជ្ជបណ្ឌិតមិនទាន់បានធ្វើការចែករំលែកឲ្យយើងគ្រប់គ្នាដឹងនោះឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ភ្នែករបស់អ្នកវាមិនដូចពីមុននោះទេ អ្នកគួរតែអានអត្ថបទខាងក្រោមនេះ ហើយអនុវត្តតាមមួយជំហ៊ានម្តងៗ។
សាច់ដុំភ្នែកជាចាំបាច់ គឺត្រូវការអនុវត្តក្នុងគោលបំណងដើម្បីថែរក្សាភ្នែកឲ្យល្អឡើងវិញ។ យើងនឹងបង្ហាញនូវការធ្វើលំហាត់ប្រាណមួយចំនួន ដែលមានអត្ថប្រយោជន៍ដ៏ល្អប្រសើរ សម្រាប់ជួយអ្នកក្នុងការថែរក្សាភ្នែកឲ្យមានសុខភាពល្អ។
១. រៀងរាល់ ៣ ម៉ោងម្ដង អ្នកត្រូវបិទភ្នែករបស់អ្នកសម្រាកឲ្យបាន ១ នាទី។
២. ធ្វើលំហាត់ប្រាណដើម្បីផ្ដល់ឲ្យភ្នែករបស់អ្នកមើលឃើញច្បាស់ជារៀងរាល់ថ្ងៃ។
៣. ទទួលទានទឹកការ៉ុត ដើម្បីជំនួយដល់សុខភាពភ្នែក។
៤. ប្រសិនបើអ្នកកំពុងតែវែនតាដើម្បីជំនួយភ្នែក អ្នកត្រូវដកវាចេញក្នុងអំឡុងពេល ២ ទៅ ៣ ម៉ោងម្ដង។
៥. ធ្វើការម៉ាស្សាភ្នែករបស់អ្នកជាប្រចាំថ្ងៃ។
៦. នៅពេលដែលអ្នកកំពុងងូតទឹក អ្នកត្រូវលាងសម្អាតភ្នែករបស់អ្នកជាមួយនឹងទឹកក្ដៅឧណ្ឌៗ។
៧. សម្រាកពីកុំព្យូទ័រយ៉ាងហោចណាស់ឲ្យបាន ២ ម៉ោង មុនពេលចូលគេង។
៨. អ្នកត្រូវធ្វើការផ្ដោតសម្លឹងទៅលើទិដ្ឋភាពនៃចំណុចណាមួយ ឲ្យបាន ២ ទៅ ៣ នាទីក្នុងមួយថ្ងៃ។ ប្រសិនបើវាមានការលំបាកក្នុងការសម្លឹងមើល ឬរហូតដល់ថ្នាក់ចេញទឹកភ្នែក, អ្នកគួរតែបិទភ្នែកសម្រាកភ្លាមទៅ។
ប្រសិនបើអ្នក អនុវត្តតាមជំហ៊ាននីមួយៗខាងលើនេះ ភ្នែករបស់អ្នកនឹងមានភាពប្រសើរឡើងវិញ ហើយអ្នកក៏មិនចាំបាច់ប្រឈមមុខនឹងការប្រើប្រាស់វែនតាទៀតទេ៕
No comments:
Post a Comment