Remark:

ជម្រកបេះដូង សូមស្វាគមន៍ លោកអ្នកដែលបានមកដល់ទីនេះ សូមរីករាយកំសាន្តជាមួយ មតិការ ជាច្រើន របស់ ជម្រកបេះដូង...ជម្រកបេះដូង សង្ឃឹមថា លោកអ្នកប្រាកដជា រីករាយ ជាមួយនឹងមាតិការ ទាំងនោះ ហើយក៍សង្ឃឹមថា វាផ្តល់នូវ អត្ថប្រយោជន៍ ជូនដល់លោកអ្នកផងដែរ។ មានចម្ងល់ ឬ ដំបូន្មាន ដល់ ជម្រកបេះដូង សូម ដាក់ជាមត្តិ ក្នុងទំពរ័នេះ ហើយជម្រកបេះដូង ពិតជា ព្យាយាម កែរតម្រូវ និង ទទួលយកនូវ ដំបូន្មាន ពីសំណាក់ លោកអ្នកជាក់ជាមិនខាន។ សូមអរគុណ...

Tuesday, 17 November 2015

Cleanសរសៃអាទែ

សរសៃអាទែមាននាទីយ៉ាងសំខាន់ក្នុងការនាំយកសារធាតុចញ្ចឹមពីចំណីរអាហរ និង​ អុកស៊ីសែនទៅកាន់បេះដូងនិងសរីរាង្គសំខាន់ៗជាច្រើនទៀតក្នុងរាងកាយ។ ក៏ប៉ុន្តែ ចំណីរអាហារដែលមានជាតិខ្លាញ់ជាតិពុល និង សារធាតុគីមីច្រើន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សរសៃឈាមដ៏សំខាន់មួយនេះ។ ដើម្បីរស់នៅប្រកបដោយសុខភាព លោកអ្នកគួររក្សាសរសៃមួយនេះឲ្យស្អាតជានិច្ចផងដែរ តាមរយៈការទទួលទានអាហារប្រកបដោយសុខភាពជាប្រចាំ។ ប្រសិនបើលោកអ្នកមិនបានយកចិត្តទុកដាក់ខ្លាំងលើរបបអាហារប្រចាំថ្ងៃនោះទេ យើងខ្ញុំសូមណែនាំលោកអ្នកនូវគ្រឿងផ្សំ ៤ យ៉ាងដែលងាយស្រួលរក តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការលាងសម្អាតសរសៃអាទែឲ្យមានសុខភាពល្អ។
គ្រឿងផ្សំ
  • ­­­­­­­­­­­ទឹក ៤ លីត្រ
  • ខ្ទឹមស​​ ៨ កំពឹស
  • ក្រូចឆ្មារ ៨ ផ្លែ
  • ខ្ញី ៥ ប្រវែងប្រហែល ៥ សង់ទីមែត្រ
របៀបធ្វើ
ចិតសម្បកខ្ញី និង ខ្ទឹមហើយដាក់វាក្នុងម៉ាស៊ីនកិន។  ក្រូចឆ្មារត្រូវលាងទឹកហើយស្អាត ហើយហាន់វា​ជាបន្ទះៗដាក់ក្នុងម៉ាស៊ីនកិន ហើយកិនគ្រឿងផ្សំនេះឲ្យម៉ត់។ បន្ទាប់មក ត្រូវយកគ្រឿងផ្សំដែលម៉ត់ ហើយនេះដាក់ចម្អិនជាមួយទឹក ៤ លីត្រឲ្យពុះ។ ពេលទឹកនេះត្រជាក់ត្រូវច្រោះយកកាកចេញ ហើយញាំទឹកនេះរៀងរាល់ថ្ងៃ ពេលនៅពោះទទេ ហើយយ៉ាងហោចណាស់ត្រូវញាំទឹកនេះឲ្យបានមុនពេលញាំអាំហារពេលព្រឹក ២ ម៉ោង៕
Coronary-Arteries-Cleanse-With-Only-3-Ingredients

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...