Remark:

ជម្រកបេះដូង សូមស្វាគមន៍ លោកអ្នកដែលបានមកដល់ទីនេះ សូមរីករាយកំសាន្តជាមួយ មតិការ ជាច្រើន របស់ ជម្រកបេះដូង...ជម្រកបេះដូង សង្ឃឹមថា លោកអ្នកប្រាកដជា រីករាយ ជាមួយនឹងមាតិការ ទាំងនោះ ហើយក៍សង្ឃឹមថា វាផ្តល់នូវ អត្ថប្រយោជន៍ ជូនដល់លោកអ្នកផងដែរ។ មានចម្ងល់ ឬ ដំបូន្មាន ដល់ ជម្រកបេះដូង សូម ដាក់ជាមត្តិ ក្នុងទំពរ័នេះ ហើយជម្រកបេះដូង ពិតជា ព្យាយាម កែរតម្រូវ និង ទទួលយកនូវ ដំបូន្មាន ពីសំណាក់ លោកអ្នកជាក់ជាមិនខាន។ សូមអរគុណ...

Friday, 25 September 2015

ជំងឺរលាកសន្លាក់

អ្នកមានជំងឺ រលាកសន្លាក់ គួរជៀសវាង អាហារទាំងនេះ



ជំងឺរលាកសន្លាក់ ជាជំងឺមួយប្រភេទ ដែលទាមទាឲ្យ អ្នកជំងឺត្រូវថែទាំ សុខភាពរបស់ ខ្លួនឲ្យបានល្អបំផុត បើមិនដូចនោះវា នឹងធ្វើឲ្យអ្នកជំងឺ មានបញ្ហាធ្ងន់ធ្ងរ ជាមិនខាន់។ អ្នក ដែលមានជំងឺរលាកសន្លាក់ ត្រូវញាំអាហារ សុខភាពឲ្យបានច្រើន និងធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ជាដើម។ តែការពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញផ្នែកជំងឺ សន្លាក់បានឲ្យដឹងថា ក្រុមប្រភេទអាហារខាងក្រោមនេះ ជាប្រភេទអាហារ ដែលធ្វើឲ្យប៉ះពាល់ ដល់ឆ្អឹងសន្លាក់យ៉ាងខ្លាំង ហើយសម្រាប់អ្នក ដែលមានជំងឺរលាកសន្លាក់ ត្រូវជៀសវៀងអាហារ ទាំងនេះឲ្យបាន។ អាហារទាំងនោះមានដូចជា៖
– ដំឡូងពណ៌ស ត្រប់ ប៉េងប៉ោះ ម្ទេសប្លោក និងម្ទេសគ្រប់ប្រភេទ។ អាហារទាំងនេះបានធ្វើឲ្យឆ្អឹងសន្លាក់កាន់តែហើម និងឈឺចាប់។
– សាច់ក្រហមសម្បូរទៅ ដោយអាស៊ីត​ខ្លាញ់អូមេហ្គា ៦ ដែលជាជាតិអាស៊ីតធ្វើឲ្យសន្លាក់កាន់តែហើម និងឈឺចាប់។ យ៉ាងណាក៏ដោយ អ្នកជំងឺសន្លាក់ឆ្អឹងអាច ញាំវាបានក្នុងកម្រិតតិចតួច ១ ឬ ២ ដង​ក្នុងមួយសប្តាហ៏
– អាហារបំពងដោយខ្លាញ់ ឬ ប្រេង ក៏សុទ្ធតែជាអាហារ សម្បូរទៅដោយអាស៊ីត​ខ្លាញ់អូមេហ្គា ៦ ដែលជាតិអាស៊ីតធ្វើឲ្យ សន្លាក់កាន់តែហើម និងឈឺចាប់ផងដែរ
– ប្រភេទអាហារ ដែលបានវេចខ្ជប់ដាក់ក្នុងកំប៉ុង ឬ ក្នុងកញ្ចប់ប្លាស្ទិក គឺសម្បូរទៅដោយសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់ ឆ្អឹងសន្លាក់យ៉ាងខ្លាំង
– អាហារផលិត ពីជាតិទឹកដោះគោ គឺសម្បូរដោយប្រូតេអ៊ីន ដែលធ្វើឲ្យកោសិកា រឆ្អឹងសន្លាក់ខូច ខាត
– ភេសជ្ជៈសម្បូរទៅដោយជាតិស្ករ ដូចជាទឹកក្រូចជាដើម
– កាហ្វេក៏ជាភេសជ្ជៈមួយប្រភេទ ដែលធ្វើឲ្យប៉ពាល់ដល់ឆ្អឹងសន្លាក់ផងដែរ
– ប្រភេទភេសជ្ជៈ ដែលមានជាតិអាកុល និងជាពិសេសគឺស្រាតែម្តង

______________________

ខាងក្រោមនេះ សូមណែនាំ អាហារមួយចំនួនដែលជួយ បំបាត់ការឈឺសន្លាក់



ការឈឺសន្លាកគឺអាចកើតឡើង ដោយប្រការផ្សេងៗ។ជម្ងឺរលាកសន្លាកគឺជា ជម្ងឺមួយប្រភេទ ដែលអាចធ្វើ អោយយើងការឈឺសន្លាក់ដៃ ជើង ជង្គង់ ស្មា នឹង ក ផងដែរ។ អ្នកខ្លះព្យាបាលការឈឺ សន្លាកនេះដោយថ្នាំពេទ្យ ប៉ុន្តែការព្យាបាលការឈឺសន្លាកនេះអាច ព្យាបាលបានដោយគ្រាន់តែញុំអាហារ មួយចំនួនដូចខាងក្រោម៖
១.តែបៃតង៖ វាមានផ្ទុកសារធាតុម៉្យាងឈ្មោះ Epigallocatechine ដែលអាចជួយអោយរាងកាយ យើងបញ្ឈប់ការរលាក។
២.ប្រេងអូលីវ៖ វាមានផ្ទុកសារធាតុ Omega 3s និង Oleic acid ដែលអាចជួយកាត់បន្ថយការរលាកបាន។ មិនត្រឹមតែ ប៉ុណ្ណោះវាក៏ជំនួយដល់ខួរក្បាលផងដែរ ។
៣.ត្រី៖ ត្រីវាមានផ្ទុកសារធាតុខ្លាញ់ ដែលមានសារធាតុ Omega 3 ជាច្រើន ។ ខ្លាញ់នេះអាចជួយកាត់បន្ថយការ កើតឡើងនៃការរលាក។
៤.សណ្ដែកសៀង៖ វាសំបូរទៅដោយធាតុ Omega 3s​ និងវាក៏មានប្រូតេអ៊ីនខ្ពស់បំផុតផងដែរ។ វាក៏អាចជួយ អោយរាងកាយរបស់យើងមានសុខភាពល្អផងដែរ។
៥.ម្រេច៖ វាមានធាតុប្រឆាំង នឹងអុកស៊ីតកម្មខ្ពស់។ វាក៏ផ្ទុកសារធាតុម៉្យាងឈ្មោះ Capasaicinដែល អាចកាត់បន្ថយការ រលាក។
៦.ផ្កាខាត់ណា៖ វាផ្ទុកទៅដោយវីតាមីន C;K និងធាតុSulforaphane។​ សារធាតុទាំងអស់នេះនឹង ជួយបន្សឹត ការកើតជម្ងឺពុកឆ្អឹង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានជាតិ កាល់ស្យូមដែលជួយអោយឆ្អឹងរឹងមាំ ។
៧.សណ្ដែកបាយ៖ វាសំបូរដោយជាតិប្រូតេអ៊ីននិងជាតិ Fiber ហើយវាក៏ជំនួយដល់ សាច់ដុំផងដែរ។ នៅពេលដែរសាច់ដុំរបស់យើងរឹងមាំវាក៏ជួយកាត់បន្ថយការឈឺចាប់សន្លាកផងដែរ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...